SabayMagz Issue#2 July 2012 | страница 23

បាយ​ឆា​គ្រឿង​ការី! ​ បាយ​ឆា​គ្រឿង​ការី ​ ​ជា​អាហារ​១​បែប​របស់​ខ្មែរ​ ដែល​គេ​ច្រើន​និយម​​ទទួល​ទាន​ ដោយ​​មិនចា ​ ំ​បាច់​មាន​ម្ហូប​ជាមួយ​ឡើយ​ ព្រោះ​​សាច់​ និង​គ្រឿង​​ផ្សំ​គ្រប់​យ៉ាង​ ​ទាំង​ ម្ហូប​ ទាំង​បន្លែ​ គឺ​ផ្សំ​នៅ​ក្នុង​ចាន​តែ​មួយ​។​ ចំពោះ​បាយ​ឆា​បែប​នេះ​ មាន​លក្ខណៈ​ ពិសេស​ត្រង់​មាន​ពណ៌​ក្រហម ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ដោយសារ​​គ្រឿង​ ការី។​ បាយ​ឆា​គ្រឿង​ការី ​ផ្សំ​ឡើង​ដោយ​ បាយ​១​ចាន​ចង្កឹះ ​សាច់​ជ្រូក ពងមាន់​ អំបិល​ម្រេច​ស្ករស​ទឹក​ស៊ីអ៊ីវ​ខ្ទឹម​លីង​គ្រឿង​ការី​ម្សៅ​ស៊ុប​ខ្នរ​។ កង្កែបបោ ​ ក​​ ​កង្កែប​បោក គ្រាន់​តែ​ឭ​ភ្លាម អ្នកណា​ក៏​គេ​ស្គាល់​ដែរ​។​ កង្កែប​បោក​កំពុង​ពេញ​ និយម​មែន​ទែន​នៅ​ភូមិ​ម្ហូប​ខ្មែរ​ ដោយសារ​អ្នក​និយម​ទទួល​ទាន​​ច្រើន​ ​ចំពោះ​ រសជាតិ​ក៏​ឈ្ងុយ​ឆ្ងាញ់​បែប​ស្រុកស្រែ​ដែរ។​ កង្កែប​បោក​ មាន​គ្រឿង​ផ្សំ​ដូចជា កង្កែប​ ​សាច់​ជ្រូក​៣​ជាន់​ ​ខ្ទឹម​សរ ​ខ្ទឹម​ក្រហម​ ជី​វ៉ាន់ស៊ុយ​ អំបិល​ ស្ករ ​សណ្ដែក​ដី​ លីង​ គល់​ស្លឹកគ្រៃ​ ។ ដើម្បី​ឲ្យ​កាន់​តែ​មាន​រសជាតិ​ឆ្ងាញ់​ទៀត​នោះ​ ​គេ​បាន​បន្ថែម​ គ្រឿង​​ដូច​ជា​ទឹកត្រី​កោះកុង ជ្រក់​ល្ហុង អំបិល​ម្រេច​ក្រូច​ឆ្មា​មី​ស្រួយ​ សាលាដ ស្ពៃ​ ក្ដោប​ពណ៌ស្វាយ​ការ៉ុត ឈូស​សរសៃ​​សម្រាប់​ញ៉ាំ​ផ្ទាប់​ជា​មួយ​កង្កែប​បោក។ ​ ខ​ម៉ាំ ខ​ម៉ាំ​ ជា​អាហារ​បែប​ចម្រុះ​ មួយ​ប្រភេទ​ ​ដែល​មាន​ទាំង​សាច់​ត្រី​ស្រស់ សាច់​ត្រី​ម៉ាំ និង​សាច់​ជ្រូក ​ដែល​ធ្វើ​ឲ្យ​រសជាតិ​មាន​គ្រប់​បែបយ ​ ៉ាង​តាម​តម្រូវ​ការ។ ​ជា​ពិសេស​ ខ​ម៉ាំ ជា​ម្ហូប​ដែល​គេ​និយម​ញ៉ាំ​ជា​មួយ​បន្លែ​ស្រស់​ៗ ​ដើម្បី​មិន​ឲ្យ​ទ្រលាន់​ និង​មាន​ រសជាតិ​ឆ្ងាញ់​ពិសា។​ ខ​ម៉ាំ​ មាន​គ្រឿង​ផ្សំ​ដូចជា សាច់​ជ្រូក​៣ ​ជាន់​ ​ត្រី​ពោ ម៉ាំ​ត្រី​ រស ស្ករ ​ម្ទេស​ហិរ