SabayMagz Issue#45 | Page 8
គ្រាន់តែលឺចំណងជើងភ្លាមមិត្តអ្នកអានប្រាកដជាឆ្ងល់ថាហេតុអីបានជា Sabay
សួរបែបនេះ ជាការពិតណាស់វាជារឿងធម្មតាទៅហើយដែលយើងតែងតែ
ឃើញមានគូស្នេហ៍រាប់មិនអស់ដែលស្រលាញ់គ្នារវាងប្រុស និងស្រី តែបើ
ក្រឡេកដោយមើលគូស្នេហ៍ដែលស្រលាញ់ភេទដូចក៏មានមិនតិចដែរ ប៉ុន្តែ
ប្រទេសកម្ពុជាមិនទាន់មានការបើកជំហរនៅឡើយ ម្យ៉ាងទៀតដោយមានការ
រិះគន់ពីសំណាក់មជ្ឈដ្ឋានជុំវិញខ្លួនផងនោះទើបធ្វើអោយគូដែលស្រលាញ់
ភេទដូចគ្នាមួយចំនួន សម្រេចចិត្តលាក់បាំងរឿងនេះ ។
Sabay បានជួបសម្ភាសន៍ជាមួយគូស្នេហ៍មួយគូដែលគាត់ហ៊ានបើកជំហរនូវក្ដី
ស្រលាញ់របស់គាត់ ដើម្បីបង្ហាញអោយកាន់តែច្បាស់ថា គ្មានអ្វីគួរលាក់បាំង
ទេបើគ្រាន់តែស្រលាញ់ភេទដូចគ្នានោះ ។ ធារីបានប្រាប់ Sabay ថា ទោះបី
គាត់ស្រលាញ់ភេទដូចគ្នាក៏ដោយតែវាជាក្តីស្រឡាញ់ពិតមិនបានធ្វើតាម
អារម្មណ៍មួយឆាវនេាះទេណា មួយធម្មជាតិបង្កើតមកបែបនេះ ដូច្នេះហើយមិន
មិនគួររស់នៅលាក់បាំងការពិតមិនមានសុភមង្គលនិងធ្វើអ្វីដែលមិនមែនជា
ខ្លួនឯង។ អ្វីដែលសំខាន់ពូកយើងមានការងារនិងមានសមត្ថភាពបង្កើតគ្រួសា
រផ្ដល់ក្ដីស្រលាញ់អោយទៅវិញទៅមក ហើយចាប់ដៃគ្នាដើរទៅមុខមិនថា
មានបញ្ហាគ្រួសារឬបញ្ហាអ្វីក៏ដោយពូកយើងនឹងតស៊ូជាមួយគ្នាជានិច្ច ។
ធារីបញ្ជាក់។ ទាំងនេះបានបញ្ជាក់ឲ្យឃើញថា ក្តីស្រឡាញ់មិនសំខាន់ទៅលើ
ភេទនោះទេ រស់នៅជាមួយអ្វីដែលជាខ្លួនយើងប្រសើរជាងរស់នៅក្នុងភាព
លាក់បាំងនិងគ្មានសុភមង្គល។
ជាចុងក្រោយសង្ឃឹមថាមិត្តអ្នកអានទាំងអស់គ្នាយល់នូវតម្លៃនៃក្ដី
ស្រលាញ់នេះ និងបើកចិត្តអោយទូលាយសម្រាប់ពួកគាត់។
ពិសី
8
SABAYMAGZ
ISSUE 45
9