SabayMagz Issue#45 | Page 14

ចរណៃ ជាក្មេងកំព្រាជាតារាល្បីកំពូលខ្ជិល រៀនខ្សាយ និង មានរូបសម្បត្តិអាក្រក់បំផុតប្រចាំសាកលវិទ្យាល័យ តែអ្វីដែលសំណាងនោះ គឺនាងរស់នៅលើកំនរទ្រព្យ សម្បត្តិ ដែលសល់ពីលោកប៉ាអ្នកម៉ាក់។ សង្ហារ គឺជាក្មេងកំព្រាដូចគ្នា តែជាសិស្សឆ្នើម ស្រស់សង្ហារ និងជាអ្នកលេងហ្គីតាដ៏ជំនាញម្នាក់ប្រចាំសាកលវិទ្យាល័យ ហើយគេមានប៉ាចិញ្ចឹមជាសេដ្ឋីនៅបរទេស។ មនុស្សគ្រប់រូបតែងតែមានគូគ្រង តែតើមានអ្វីកើតឡើងនៅពេលដែលនារីអាក្រក់បំផុត លួចស្រលាញ់បុរសដែលល្អ បំផុតនោះ។ ប្រាកដណាស់ចរណៃត្រូវបានសង្ហារបដិសេធការសារភាពស្នេហ៍យ៉ាងអាម៉ាសមុខ នៅមុខមិត្តភក្តិគ្រប់គ្នា។ ប៉ន្តែតើព្រោះជានិស្ស័យ ឬជាសមត្ថភាព របស់ចរណៃ ដែលធ្វើឲ្យសង្ហារចាប់ផ្តើមធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងបន្តិចម្តងៗ បន្ទាប់ពីទទួលបានឱកាសអាចធ្វើជាសង្សារតាមរយះការដាក់លក្ខខណ្ឌបីយ៉ាង របស់សង្ហារ។ ក្រោមលក្ខខណ្ឌបីយ៉ាងដែលសង្ហារតំរូវឲ្យចរណៃបំពេញអោយបានសំរេច ទើបគេព្រមទទួលយកនាងជាសង្សារចំពោះមុខសិស្សទាំងអស់។ ចុះតើចរណៃអាចធ្វើបានដែលរឺទេ ដែលប្តូរពី F គ្រប់មុខវិជ្ជាទៅជា A+ គ្រប់មុខវិជ្ជា ហើយ ប្តូរពី កញ្ញា៨៥គីឡូ មកជានារីស្រស់សោភារាង Slim ៤៥គីឡូហើយ ដែរសំខាន់ គឺត្រូវប្រលងជាប់ជា Miss. University ប្រចាំសាកលវិទ្យាល័យទៀតផង។ យ៉ាងណាម៉េចការតស៊ូ តែងតែនាំមកនូវភាពជោគជ័យ បើទោះបីមានការរារាំង រងការទប់ស្កាត់ ឈ្នានីសពីគូរប្រជែង ស្រីស្អាតឆ្នាស់ឆ្នើមដល់ទៅ ៣នាក់ក៏ដោយ ក៏ចរណៃមានគោលដៅមួយដ៏ច្បាស់លាស់ ដែលជាកំលាំងចិត្តយកឈ្នះគ្រប់ឧបសគ្គ។ 14 SABAYMAGZ ISSUE 45 15