SabayMagz Issue#45 | Page 10

ក្ដីស្រលាញ់មានច្រើនប្រភេទ មិនថាចំពោះគ្រួសារ ឪពុកម្ដាយ បងប្អូន មិត្តភ័ក្ដិ ឬនរណាម្នាក់ទេឲ្យតែស្រលាញ់ចេញពីចិត្តពិត នោះ សុទ្ធតែជាក្ដីស្រលាញ់ទាំងអស់ ចុះសួរថាប�ើអ្នកដែល ស្រលាញ់ភេទដូចគ្នាវិញជាក្ដីស្រលាញ់ដែរអត់? ដោយសារតែ លេខ នេះស្ថិតក្នុងខែកុម្ភៈ Sabay ល�ើកយកពី ក្ដីស្រលាញ់គ្រប់ ប្រភេទ ទាំងអស់មកនិយាយ ហ�ើយក៏សម្រេចចិត្តធ្វើការ សម្ភាសជា ​ មួយកំលោះសង្ហាពីរនាក់​ដែលពួកគាត់ចង់លាត ត្រដាងពី ក្ដី​ស្រលាញ់របស់ពួកគាត់ឲ្យគ្រប់គ្នាបានដឹងថា ក្ដីស្រលាញ់នេះ ចាប់ផ្ដើមបែបណា? ហ�ើយក្ដីស្រលាញ់បែប ហ្នឹងវាហ�ើយមាន រសជាតិជីវិតបែបណាវិញសាកម�ើលការ សម្ភាស៍គាត់ពីរនាក់តិចម�ើល! លោកអ្នកប្រាកដជាធ្លាប់បានស្គាល់កំលោះសង្ហា ឌី ដានីញែល រួចមកហ�ើយ គាត់ជាអ្នកដ�ើរម៉ូត តារាសំដែង និងជាជាងកាត់ សក់ផាត់មុខដ៏ចំណានម្នាក់ ប៉ុន្តែថ្ងៃនេះគាត់បានចូលរួម ប�ើកក្តី​ ស្រលាញ់របស់គាត់ ឲ្យមិត្តអ្នកអានបានដឹង ដោយមោទនភាព ចំពោះភាពជាខ្លួនឯង។ លោកឌីបានបង្ហាញថា ទំនោរអារម្មណ៍ ដែលចាប់ផ្ដើមដឹងខ្លួនថា ចូលចិត្តល�ើភេទដូចគ្នាគឺចាប់តាំងពី ពេលរ�ៀននៅវិទ្យាល័យ តែក៏ពុំទាន់ប្រាកដក្នុងចិត្តច្បាស់ដែរ។ ចុះមានអីខុស? ប្រុសនិង​ប្រុសស្រ ​ លាញ់គ្នាអត់បាន? ក្រោយមកដោយសារតែកត្តាមនុស្សជំុវិញខ្លួនក៏ដូចជាមិត្តដែល រាប់អានគ្នាដែលជាហ្គេយ៍នោះ គាត់ក៏បានចាប់ផ្ដើមដឹងខ្លួនឯង ច្បាស់ពីធម្មជាតិរបស់ខ្លួនមួយនេះ។ យ៉ាងណាមិញមិនមែន ដោយសារការជំរុញពីនរណាម្នាក់ឡ�ើយ គឺខ្លួនលោកផ្ទាល់ជា ​អ្នកស្វែងយល់តាមរយៈអារម្មណ៍ទាក់ទាញដោយឯកឯង ពេលដែលប្រទះនឹងភេទដូចគ្នាដែលស្អាត សង្ហាគួរជាទី ប្រតិព័ទ្ធជាដ�ើម។ ជាងនេះទៅទ�ៀត ជាងផាត់មុខរូបស្រស់ ម្នាក់នេះក៏បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនចំពេាះស្នេហាថា រ�ឿងនេះមិនផ្តោតល�ើរនាំងខណ្ឌរវាងភេទណាមួយឡ�ើយ មិនថាប្រុសនិងស្រី ប្រុស និងប្រុស ឬ ស្រីនិងស្រី នោះឡ�ើយ។ តែអាស្រ័យល�ើចិត្តឯណោះទៅវិញទេ ដែលជាកត្តាចម្បងក្នុង សេចក្តីស្រលាញ់របស់មនុស្ស។ ទន្ទឹមនឹងនេះអ្នកកំលោះ និយាយបន្ថែមថា យ�ើងមិនអាចដឹងមុនថា សេចក្តីស្នេហានឹង ឋិតឋេររហូតដល់ពេលណានោះឡ�ើយ តែអ្វីដែលសំខាន់គឺ ត្រូវចេះយល់ចិត្តគ្នា ផ្ដល់ទំនុកចិត្ត ភាពរីករាយផ្អែមល្ហែម ស្នាមញញឹម សុភមង្គល ការបារម្ភសុខទុក្ខរវាងគ្នានិងគ្នាទៅ វិញទេ​ដែលជាទង្វើចាំបាច់បំផុត។ 10 SABAYMAGZ មិនខុសពីអ្វីដែល លោក ឌី ដានីញែលបានថ្លែងប្រាប់ sabay ដែរ លោក រតនៈដែលជាគូស្នេហ៍ ក៏បានបញ្ជាក់ពីការយល់ចិត្ត គ្នាក្នុងស្នេហាមួយនេះ ដោយការផ្ដល់ពេលវេលាភាពស្មោះត្រង់ សុភមង្គលផ្លូវចិត្តឲ្យគ្នាទៅវិញទៅមកឲ្យបានច្រើន។ ជាចុង ក្រោយលោក ដានីញែល បានល�ើកបង្ហាញពីអ្នកដែល ស្រលាញ់ភេទដូចគ្នាគួរតែទទួលយកខ្លួនឯងជានរណា ប៉ុន្តែ បែរជាខិតខំព្យាយាមលាក់បាំងបិទចរិតពិត រហូតដល់រ�ៀប ការប្រពន្ធព្រោះតែសម្ពាធសង្គម ឪពុកម្ដាយ។ទង្វើនេះពំុបាន ធ្វើឲ្យ​អ្វីប្រស�ើរឡ�ើងនោះឡ�ើយ តែបែរជាធ្វើឲ្យខូចអនាគត នារីដែលពួកគេរ�ៀបការជាមួយនោះទៅវិញទេ។ ដូច្នេះលោក បានផ្តលម ់ តិដាស់ត�ឿនឲ្យអ្នក ដែលស្រលាញ់ភេទដូចគ្នា គិតឲ្យ បានច្បាស់មុនន ​ ឹងធ្វើដូច្នោះដោយមិនមែនជាការជំរុញ តែជា មតិយោបល់ដែលគួរពិចារណាឡ�ើងវិញ។ RATANAK DANIEL អត្ថបទ៖ និតា រូបភាព៖ Mr. Lee ISSUE 45 11