SabayMagz Issue#39 | Page 2

ISSUE 39 EDITOR N 4WD CAMBODIA ADVENTURE T E ឡើងដើមឈើជាជំនាញ ដ៏ប៉ិនប្រសប់ជាងគេក្នុងចំណោម សកម្មភាពកម្សាន្ដទាំងអស់ ដែលខ្ញុំចូលកាលពីនៅក្មេងព្រោះ ពេលឈរលើចុងឈើ ខ្ញុំអាចមើលឃើញទេសភាពប្លែកៗ ដែល ខុសពីភ្នែកយើងពេលមើលពីផ្ទាល់ដី។ និយាយដល់ចំណុចនេះ ប្រហែលជាមិត្តអ្នកអានមួយចំនួនក៏គិតដូចខ្ញុំដែរ តែក៏មានអ្នក ខ្លះទៀតមិនគិតដូចខ្ញុំ ឬក៏មិនធ្លាប់ឡើងដើមឈើខ្ពស់ៗទេ ព្រោះ ខ្លាចធ្លាក់មកដីបង្កជាបញ្ហាផ្សេងៗដល់គ្រួសារ។ អាចនិយាយថាខ្ញុំជាក្មេងក្បាលរឹង! ពុកម៉ែខ្ញុំតែងតែហាមមិនឲ្យ ដើរលេងនៅក្រៅផ្ទះញឹកញយទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ផ្សេងៗ។ ជាការពិតណាស់ រាល់សកម្មភាពកម្សាន្ដ Outdoor ទាំងអស់ដែលយើងលេងកាលពីក្មេង អាចនឹងមានផលអាក្រក់ មួយចំនួនមែន តែបើយើងគិតផ្ទុយពីនេះវិញ ដូចជារឿងឡើង ដើមឈើអីចឹង តើអ្នកបានជួបបទពិសោធន៍អ្វីខ្លះមុននឹងឡើង ទៅដល់ចុងឈើ? សម្រាប់ខ្ញុំ ពេលឡើងដល់ចុងដើមឈើ ប្រកបបានសម្រេចហើយប្រកបដោយសុវត្ថិភាព ខ្ញុំគិតថាខ្ញុំ បានធ្វើកិច្ចការមួយធ្វើឲ្យខ្លួនឯងសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំយល់ថាខ្លួនឯងចេះជម្នះភាពភ័យខ្លាច ដែលជាមេរៀនមួយ សម្រាប់ទទួល និងស្វែងរកបទពិសោធន៍ ក៏ដូចជាការយល់ ឃើញអ្វីមួយដោយខ្លួនឯង ហើយប្រៀបធៀបនឹងអ្វីដែលគេបាន និយាយប្រាប់ពីមុនមក តើវាខុសគ្នាកម្រិតណា។ ចំណុចតូចៗទាំងនេះ បានជំរុញចិត្តខ្ញុំនិងក្រុមការងារចាប់ដៃគ្នា ចងក្រង « Outdoor » Issue នេះឡើង ដោយប្រើមួយខែពេញ ដើម្បីបញ្ចប់បេសកកម្មនៅលេខនេះ។ មិតអ ្ត ក ្ន អាននឹងបានឃើញពីសកម្មភាព Outdoor ថ្មៗ ី មួយចំនន ួ ៗ ដែលក្រុមការងារ Sabay Magz ព្យាយាមប្រមូលព័ត៌មាន និង ផត ិ្ដ យកសកម្មភាពទាំងនោះមកបញល ូ្ច គ្នា ដើមប្ ផ ី ល ្ដ ប ់ ទពិសោធន៍ ថ្មីមួយ ជុំវិញសកម្មភាពកម្សាន្ដ Outdoor របស់អ្នកទាំងអស់គ្នា។ ខ្ញុំ និងក្រុមការងារ Sabay Magz នឹងខិតខំស្វែងរកអ្វីដែលថ្មី មកបង្ហាញមិត្តអ្នកអានទាំងអស់គ្នាជាបន្តទៀតនៅខែក្រោយ។ អរគុណដែលតែងតែគាំទ្រ Sabay Magz តាំងពីដើមរហូត មកទល់ពេលនេះ។ កុំភ្លេចណា៎! ជួបគ្នាខែក្រោយ ដែលយើងនឹង និយាយពី « GEEK » Issue៕ 36 CAPTURE WITH EMOTION 10 KITE BOARDING 22 THINK OUT OF THE BOX 12 HIKING 28 CAMBODIAN YOUNG FASHION DESINGER O 06 ដោយក្ដីគោរពពីខ្ញុំ តុង ប្រធានផ្នែកគ្រប់គ្រង | EDITOR: លុក វណ្ណរង្គ LUOK VANNRONG ផ្នែករៀបចំ និង រចនា | GRAPHIC: សឹក​ សិលា SOEK SELA (JOONSUE) អ្នកសម្របសម្រួល | COORDINATOR: លី សុផាត LY SOPHAT ផ្នែកថ ​ តរូប ផ្នែកព័ត៌មាន | PHOTOGRAPHERS: PU SEM, 5ȸ